រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​......

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​។ វា​នឹង​កាន់​តែ​យ៉ាប់​​ទៅ​ទៀត​នៅ​ពេល​ដឹង​ថា​មនុស្ស​ដែល​បោក​ប្រាស​នោះ​គឺ​ជា​មនុស្ស​ដែល​យើង​ស្រឡាញ់​បំផុត។ ខាង​ក្រោម​នេះ​គឺ​ជា​សញ្ញា​ខ្លះ​ៗ​ដែល​ស្រី​ៗ​គួរ​តែ​កត់​សម្គាល់​ដើម្បី​ជៀស​វាង​ការ​ធ្លាក់​ក្នុង​អន្ទាក់៖ ១. ​គេ​តែង​បង្វែរ​អ្វី​ៗ​គ្រប់​យ៉ាង​​មក​លើ​​យើង​៖ មិន​ថា​រឿង​អ្វី​ សម្រេច​សម្រួច​ទៅ​គឺ​យើង​ជា​អ្នក​ខុស។ ​ចំណែក​គេ​​វិញ​គឺ​មិន​ដែល​ខុស​​ទេ។ ២៖ មិន​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ដោយ​គ្មាន​គេ​ទេ៖ កុំ​ច្រឡំ​ឲ្យ​សោះ​ថា​ការ​​ធ្វើ​បែប​នេះ​គឺ​ជា​ការ​បារម្ភ​ ឬ​យក​ចិត្ត​ទុក​ដាក់​នោះ។ តាម​ពិត​​​​គឺ​គេ​មិន​ចង់​ឲ្យ​ជីវិត​យើង​រីកចម្រើន​លើស​គេ​នោះ​ទេ​ ហើយ​ត្រូវ​តែ​ស្ដាប់​តាម​គេ​ជានិច្ច។ ៣. ប្រកែក​រឿង​ដែល​ខ្លួន​ធ្លាប់​​សន្យា​ពី​មុន៖ រឿង​ក្រឡាស់​សម្ដី​នេះ​គឺ​ជា​ជំនាញ​របស់​គេ​ហើយ។ ៤. ធ្វើ​ខ្លួន​ដូច​ជា​ជន​រង​គ្រោះ៖ គេ​ហាក់​ដូច​ជា​មិន​ដែល​ទទួល​ខុស​ត្រូវ​លើ​ជីវិត​ផ្ទាល់​ខ្លួន​ទេ។ ពេល​មាន​បញ្ហា​ គេ​តែង​​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​អ្នក​ដទៃ​ដើម្បី​ឲ្យ​យើង​កាន់​ជើង​ និង​អាណិត​គេ។ ៥. មិន​ចូលចិត្ត​ពេល​ឃើញ​យើង​រវល់៖ អ្នក​អាច​យល់​ថា​​វា​ជា​រឿង​ល្អ​ តែ​​មិន​មែន​នោះ​ទេ។ បុរស​ល្អ​គេ​គួរ​តែ​យល់​ពី​ភារកិច្ច​របស់​មនុស្ស​ដែល​គេ​ស្រឡាញ់​ មិន​មែន​ចេះ​តែ​ផ្ញើ​សារ​ ឬ​Call​ មក​រំខាន​សមាធិ​ធ្វើ​ការ​យើង​នោះ​ឡើយ៕

កន្លែងដែលគួរឱ្យរន្ធត់ទាំង ៩ ដែលនឹងធ្វើឲ្យអ្នកព្រឺរោម!!

មានកន្លែងបោះបង់ចោលជាច្រើននៅជុំវិញពិភពលោកហើយវាទាំងអស់មានប្រវត្តិពិសេសរបស់ខ្លួន។ កន្លែងខ្លះមានបរិយាកាសគួរឲ្យភ័យខ្លាច។ កន្លែងផ្សេងទៀតជម្រុញឱ្យអ្នកមានអារម្មណ៍ភ័យខ្លាចខ្លាំង។
១. ស្ថានីយ៍កណ្តាល Michigan, ក្រុង Detroit
២. Pripyat ប្រទេសអ៊ុយក្រែន ៣. នាវាដឹកអ្នកដំណើរ SS របស់អាមេរិច
៤. កោះឌីស្កូវហ្វ័ររីនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិច
៥. សណ្ឋាគារ del Salto, Bogota, ប្រទេសកូឡុំប៊ី
៦. មន្ទីរពេទ្យយោធា Beelitz, Brandenburg ប្រទេសអាល្លឺម៉ង់
៧. វិមាន Miranda ប្រទេសបែលហ្ស៊ិក
៨. រោងចក្រអគ្គិសនីនៅ Charleroi, បែលហ្សិក
៩. ទូកអេស្ប៉ាញ the San Jose







វ៉េបសាយដែលរកប្រាក់ចំណូលបានច្រើនជាងគេលើពិភពលោក

បដិវត្តន៍នៃបច្ចេកវិទ្យា ធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងក្លាទៅលើផ្នត់គំនិតរបស់មនុស្សក្នុងលោកដែលបានស្គាល់ និងទទួលយកនូវអ្វីដែលថ្មីនិងទាន់សម័យនិយមស្របទៅតាមបរិបទនៃការរស់នៅរបស់មនុស្សសម័យថ្មីក្នុងសករាជនៃបច្ចេកវិទ្យានេះ។ មនុស្សបានផ្លាស់ប្តូរទំលាប់ និងរបៀបរស់នៅប្រចាំថ្ងៃដើម្បីឈានចាប់យកវប្បធម៌មួយដែលមានលក្ខណៈវិទ្យាសាស្រ្ត មានប្រសិទ្ធិភាព និងលឿនរហ័សស្របពេលនៃការមកដល់នៃប្រព័ន្ធអ៊ិនធឺណិតដ៏ទូលំទូលាយ គ្មានដែនកំណត់ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សនានានៅលើពិភពលោកដោយគ្រាន់តែប្រើចង្អុលដៃរបស់អ្នកជាការស្រេច។ ការចែករំលែកព័ត៌មាន ការទិញទំនិញ ការស្វែងរកព័ត៌មានដ៏មានប្រសិទ្ធិភាព ដើម្បីការងារជំនូញ សិក្សាស្រាវជ្រាវ និងទំនាក់ទំនងក្នុងបណ្តាញសង្គម បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនាសម័យកាលនេះ។ ដោយបានយល់ដឹងពីទំនោរជាសាកលនៃជំនួញពិភពលោក មាននិន្នាការទៅលើប្រព័ន្ធអ៊ិនធឺណិត ក្រុមហ៊ុនមួយចំនួនកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង និងបានចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីការងារនេះ។

ហាម Zoom បើប្រើ Iphone

ហាម Zoom បើប្រើ Iphone
ពិតណាស់បើ​អ្នក​ប្រើ​ខុស​ពី​ iPhone កាមេរ៉ា​ភ្លោះ ម៉ូដែល 7 Plus រាល់​ពេល​ថត​វីដេអូ​អ្នក​មិន​ត្រូវ Zoom ជា​ដាច់​ខាត។ យល់​ល្អ​ត្រូវ​ទៅ​ឲ្យ​ជិត Subject នោះ​ផ្ទាល់​តែ​ម្ដង ឬ​ចង់​ផ្លាស់ប្ដូរ​ស្តាយ​ផ្សេងៗ​ណា​មួយ អាច​ប្រើប្រាស់ Len Zoom ជំនួយ​ក៏​បាន។

៤ យ៉ាង​សំខាន់ៗបំផុត​​គួរ​ដឹង​ មុន​ឡើង​មក​រៀន​នៅ​ភ្នំពេញ

ក្នុង​១​ឆ្នាំ​ៗ មាន​សិស្ស​រាប់​ពាន់​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សម្រុក​មក​​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ។ ក្នុង​ន័យ​ជួយ​សម្រួល​និស្សិត​មក​ពី​បណ្ដា​ខេត្ត​ទាំង​អស់ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ សូម​លើក​យក​នូវ​រឿង​ ៤​យ៉ាង ដែល​ជា​ព័ត៌មាន​ចាំបាច់​បំផុត​មុន​ឡើង​មក​រាជធានី​ភ្នំពេញ ដូច​ខាង​ក្រោម​នេះ៖
១. សាកលវិទ្យាល័យ​រដ្ឋ​និង​ឯកជន​ធំៗ​មួយ​ចំនួន
រឿង​សំខាន់​បំផុត​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ គឺ​ការ​ជ្រើស​សាកលវិទ្យាល័យ​ដើម្បី​បន្ត​ការ​សិក្សា។ ខាង​ក្រោម​នេះ​ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ និងឯកជនធំៗ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា សាកលវិទ្យាល័យ​កម្ពុជា សាកលវិទ្យាល័យ​ន័រតុន សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាកលវិទ្យាល័យ​ហ្សាម៉ាន់ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យ​អាមេរិកាំងភ្នំពេញ
២. កន្លែង​ស្នាក់​នៅ 
ជា​ទូទៅ​សិស្ស​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​ភាគ​ច្រើន ត្រូវ​ស្នាក់​នៅ​បន្ទប់​ជួល​ ដើម្បី​បន្ត​ការ​សិក្សា​។
តំបន់​ស្ទឹង​មាន​ជ័យ ក្នុង​មួយ​បន្ទប់​ចន្លោះ​ពី ៤០ ទៅ​៦០​ដុល្លារ
អា​ស្រ័យ​ជាន់​លើ​ឫ​ជាន់​ក្រោម តំបន់​ពេទ្យ​រុស្សី​ និស្សិត​មក​ពី​ខេត្ត​ភាគ​ច្រើន​ពេញ​និយម​ស្នាក់​នៅ​តំបន់​នោះ ដោយសារ​តម្លៃ​សម​រម្យ​ចន្លោះ​ពី ៤០ ទៅ ៦០​ដុល្លារ
តំបន់​ចាក់​អង្រែ​ក្រោម តម្លៃ​ចន្លោះ​ពី ៣០ ទៅ ៦០​ដុល្លារ
តំបន់​ក្រោយ​សាលា​វ៉ាន់ដា តម្លៃ​ចន្លោះ​ពី​ ៤០ ទៅ ៧០​ដុល្លារ។ល។
៣. កន្លែង​សិក្សា​ស្រាវជ្រាវ​ពេញ​និយម​សម្រាប់​និស្សិត 
បណ្ណាល័យ​ល្បីៗ​មួយចំនួន​​ ដែលនិស្សិត​អាច​សិក្សា​ស្រាវ​ជ្រាវ​ដោយ​មិន​គិត​ថ្លៃ​មាន​ដូច​ជា៖ បណ្ណាល័យ​ជាតិ ទល់​មុខ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ផ្ទុក​ឯកសារ​សំខាន់​ៗ​រាប់​ម៉ឺន​ក្បាល និស្សិត​អាច​ចូល​ស្រាវ​ជ្រាវ​បាន ប្រសិន​បើ​ចង់​ខ្ចី​ត្រូវ​ធ្វើ​កាត​សមាជិក​សិន បណ្ណាល័យ​អាលីយ៉ង់ ហ្រ្វង់សេ មាន​សៀវភៅ​គ្រប់ប្រភេទ ទាំង​ភាសា​ជាតិ ភាសាបារាំង អង់គ្លេស ជា​ពិសេស​កន្លែង​អង្គុយ​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់​មាន​ផាសុកភាព។ ប្រសិន​បើ​និស្សិត​ចង់​ខ្ចី​សៀវភៅ​ត្រូវ​កាត​សមាជិក។ បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជិត CKCC បណ្ណាល័យ​សម្ដេច​ហ៊ុន សែន ក្នុង​វិទ្យាល័យ​បឹង​ត្របែក។ល។
៤. សួន​ច្បារ​ធំៗ
​និស្សិត​អាច​សម្រាក​លម្ហែ​កាយ និង​សិក្សា​បាន សួន​ច្បារ​មុខ​វត្តបទុមវតី សួន​ច្បារ​វិមាន​ឯករាជ្យ សួនច្បារ​ម្ដុំ​ក្ដាន់​ពីរ សួន​ច្បារ និង​ទី​ធ្លា​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ល។


គុណសម្បត្តិ​គ្រូ​បង្រៀន ៦យ៉ាង ដែល​សិស្ស​ចង់​បាន

នេះ​ជា​បដា​មួយ​ផ្ទាំង បរិយាយ​ពី​គុណសម្បត្តិ ៦ យ៉ាង​របស់​គ្រូ​បង្រៀន​សម​តាម​បំណង​សិស្ស ដែល​មាន​បិទ​នៅ​​លើ​ជញ្ជាំង​សាលានៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។ ១. គ្រូ​បង្រៀន​ល្អ មាន​ការ​ខ្នះខ្នែង​ដល់​សិស្ស ២. គ្រូ​បង្រៀន​ល្អ មាន​ការ​ថែ​រក្សា​សណ្ដាប់​ធ្នាប់ ៣. គ្រូ​បង្រៀន​ល្អ មាន​សន្ដាន​ចិត្ត​ជួយ​សិស្ស ៤. គ្រូ​បង្រៀន​ល្អ មាន​ការ​ពន្យល់​រហូត​ឱ្យ​សិស្ស​គ្រប់​រូប​យល់​ដឹង ៥. គ្រូ​បង្រៀន​ល្អ មាន​ការ​ផ្លាស់ប្ដូរ​សកម្មភាព​ផ្សេងៗ​ក្នុង​ថ្នាក់​រៀន ៦. គ្រូ​បង្រៀន​ល្អ មាន​ការ​ខិតខំ​ស្វែង​យល់​រាល់​សតិ​​អារម្មណ៍​របស់​សិស្ស។

គ្រូ​បង្រៀន ១០​ប្រទេស ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់​បំផុត

តាម​សារព័ត៌មាន Business Insider បាន​ដក​ស្រង់​ទិន្នន័យ​គ្រូ​បង្រៀន ១០​ប្រទេស​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ជា​មធ្យម​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០១៧ ដូច​ខាង​ក្រោម៖
សម្រាប់​ថ្នាក់​បឋមសិក្សា៖ 
១. ប្រទេស​លុចហ្សំបួរ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ១៣៧០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
២. ប្រទេស​ស្វីស (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៩២០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៣. ប្រទេស​អាល្លឺម៉ង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៤. ប្រទេស​កូរ៉េ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៧៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៥. សហរដ្ឋអាមេរិក (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៧០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៦. ប្រទេស​អូទ្រីស (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៧. ប្រទេស​ហុល្លង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៦០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៨. ប្រទេស​កាណាដា (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
៩. ប្រទេស​អៀរឡង់ (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦៥០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)
១០. ប្រទេស​ជប៉ុន (ទទួល​បាន​​បៀវត្សរ៍​មធ្យម ៦២០០០ដុល្លារ​ក្នុង​មួយ​ឆ្នាំ)

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​......

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​។ វា​នឹង​កាន់​តែ​យ៉ាប់​​ទៅ​ទៀត​នៅ​ពេល​ដឹង​ថា​មនុស្ស​ដែ...