វ៉េបសាយដែលរកប្រាក់ចំណូលបានច្រើនជាងគេលើពិភពលោក

បដិវត្តន៍នៃបច្ចេកវិទ្យា ធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំងក្លាទៅលើផ្នត់គំនិតរបស់មនុស្សក្នុងលោកដែលបានស្គាល់ និងទទួលយកនូវអ្វីដែលថ្មីនិងទាន់សម័យនិយមស្របទៅតាមបរិបទនៃការរស់នៅរបស់មនុស្សសម័យថ្មីក្នុងសករាជនៃបច្ចេកវិទ្យានេះ។ មនុស្សបានផ្លាស់ប្តូរទំលាប់ និងរបៀបរស់នៅប្រចាំថ្ងៃដើម្បីឈានចាប់យកវប្បធម៌មួយដែលមានលក្ខណៈវិទ្យាសាស្រ្ត មានប្រសិទ្ធិភាព និងលឿនរហ័សស្របពេលនៃការមកដល់នៃប្រព័ន្ធអ៊ិនធឺណិតដ៏ទូលំទូលាយ គ្មានដែនកំណត់ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សនានានៅលើពិភពលោកដោយគ្រាន់តែប្រើចង្អុលដៃរបស់អ្នកជាការស្រេច។ ការចែករំលែកព័ត៌មាន ការទិញទំនិញ ការស្វែងរកព័ត៌មានដ៏មានប្រសិទ្ធិភាព ដើម្បីការងារជំនូញ សិក្សាស្រាវជ្រាវ និងទំនាក់ទំនងក្នុងបណ្តាញសង្គម បានក្លាយទៅជាប្រធានបទគួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំងនាសម័យកាលនេះ។ ដោយបានយល់ដឹងពីទំនោរជាសាកលនៃជំនួញពិភពលោក មាននិន្នាការទៅលើប្រព័ន្ធអ៊ិនធឺណិត ក្រុមហ៊ុនមួយចំនួនកំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង និងបានចំណេញប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីការងារនេះ។

No comments:

Post a Comment

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​......

រឿង​បោក​ប្រាស់​អាច​មាន​ច្រើន​របៀប​ណាស់​​​ដែល​នេះ​ជា​មូល​ហេតុ​ឲ្យ​យើង​ពិបាក​កត់​សំគាល់​។ វា​នឹង​កាន់​តែ​យ៉ាប់​​ទៅ​ទៀត​នៅ​ពេល​ដឹង​ថា​មនុស្ស​ដែ...