
រឿងបោកប្រាស់អាចមានច្រើនរបៀបណាស់ដែលនេះជាមូលហេតុឲ្យយើងពិបាកកត់សំគាល់......
រឿងបោកប្រាស់អាចមានច្រើនរបៀបណាស់ដែលនេះជាមូលហេតុឲ្យយើងពិបាកកត់សំគាល់។ វានឹងកាន់តែយ៉ាប់ទៅទៀតនៅពេលដឹងថាមនុស្សដែលបោកប្រាសនោះគឺជាមនុស្សដែលយើងស្រឡាញ់បំផុត។ ខាងក្រោមនេះគឺជាសញ្ញាខ្លះៗដែលស្រីៗគួរតែកត់សម្គាល់ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់៖
១. គេតែងបង្វែរអ្វីៗគ្រប់យ៉ាងមកលើយើង៖ មិនថារឿងអ្វី សម្រេចសម្រួចទៅគឺយើងជាអ្នកខុស។ ចំណែកគេវិញគឺមិនដែលខុសទេ។
២៖ មិនចង់ឲ្យយើងធ្វើអ្វីដោយគ្មានគេទេ៖ កុំច្រឡំឲ្យសោះថាការធ្វើបែបនេះគឺជាការបារម្ភ ឬយកចិត្តទុកដាក់នោះ។ តាមពិតគឺគេមិនចង់ឲ្យជីវិតយើងរីកចម្រើនលើសគេនោះទេ ហើយត្រូវតែស្ដាប់តាមគេជានិច្ច។
៣. ប្រកែករឿងដែលខ្លួនធ្លាប់សន្យាពីមុន៖ រឿងក្រឡាស់សម្ដីនេះគឺជាជំនាញរបស់គេហើយ។
៤. ធ្វើខ្លួនដូចជាជនរងគ្រោះ៖ គេហាក់ដូចជាមិនដែលទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនទេ។ ពេលមានបញ្ហា គេតែងដាក់ការស្ដីបន្ទោសទៅលើអ្នកដទៃដើម្បីឲ្យយើងកាន់ជើង និងអាណិតគេ។
៥. មិនចូលចិត្តពេលឃើញយើងរវល់៖ អ្នកអាចយល់ថាវាជារឿងល្អ តែមិនមែននោះទេ។ បុរសល្អគេគួរតែយល់ពីភារកិច្ចរបស់មនុស្សដែលគេស្រឡាញ់ មិនមែនចេះតែផ្ញើសារ ឬCall មករំខានសមាធិធ្វើការយើងនោះឡើយ៕

Subscribe to:
Post Comments (Atom)
រឿងបោកប្រាស់អាចមានច្រើនរបៀបណាស់ដែលនេះជាមូលហេតុឲ្យយើងពិបាកកត់សំគាល់......
រឿងបោកប្រាស់អាចមានច្រើនរបៀបណាស់ដែលនេះជាមូលហេតុឲ្យយើងពិបាកកត់សំគាល់។ វានឹងកាន់តែយ៉ាប់ទៅទៀតនៅពេលដឹងថាមនុស្សដែ...

-
នេះជាបដាមួយផ្ទាំង បរិយាយពីគុណសម្បត្តិ ៦ យ៉ាងរបស់គ្រូបង្រៀនសមតាមបំណងសិស្ស ដែលមានបិទនៅលើជញ្ជាំងសាលានៃវិទ្យាល័យព្រះស៊ីសុវ...
No comments:
Post a Comment