១. សាកលវិទ្យាល័យរដ្ឋនិងឯកជនធំៗមួយចំនួន
រឿងសំខាន់បំផុតបន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ គឺការជ្រើសសាកលវិទ្យាល័យដើម្បីបន្តការសិក្សា។ ខាងក្រោមនេះជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនធំៗមួយចំនួននៅរាជធានីភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យមេគង្គកម្ពុជា សាកលវិទ្យាល័យហ្សាម៉ាន់ សាកលវិទ្យាល័យបៀលប្រាយ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
២. កន្លែងស្នាក់នៅ
ជាទូទៅសិស្សដែលមកពីតាមបណ្ដាខេត្តភាគច្រើន ត្រូវស្នាក់នៅបន្ទប់ជួល ដើម្បីបន្តការសិក្សា។
តំបន់ស្ទឹងមានជ័យ ក្នុងមួយបន្ទប់ចន្លោះពី ៤០ ទៅ៦០ដុល្លារ
អាស្រ័យជាន់លើឫជាន់ក្រោម តំបន់ពេទ្យរុស្សី និស្សិតមកពីខេត្តភាគច្រើនពេញនិយមស្នាក់នៅតំបន់នោះ ដោយសារតម្លៃសមរម្យចន្លោះពី ៤០ ទៅ ៦០ដុល្លារ
តំបន់ចាក់អង្រែក្រោម តម្លៃចន្លោះពី ៣០ ទៅ ៦០ដុល្លារ
តំបន់ក្រោយសាលាវ៉ាន់ដា តម្លៃចន្លោះពី ៤០ ទៅ ៧០ដុល្លារ។ល។
៣. កន្លែងសិក្សាស្រាវជ្រាវពេញនិយមសម្រាប់និស្សិត
បណ្ណាល័យល្បីៗមួយចំនួន ដែលនិស្សិតអាចសិក្សាស្រាវជ្រាវដោយមិនគិតថ្លៃមានដូចជា៖ បណ្ណាល័យជាតិ ទល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង មានផ្ទុកឯកសារសំខាន់ៗរាប់ម៉ឺនក្បាល និស្សិតអាចចូលស្រាវជ្រាវបាន ប្រសិនបើចង់ខ្ចីត្រូវធ្វើកាតសមាជិកសិន បណ្ណាល័យអាលីយ៉ង់ ហ្រ្វង់សេ មានសៀវភៅគ្រប់ប្រភេទ ទាំងភាសាជាតិ ភាសាបារាំង អង់គ្លេស ជាពិសេសកន្លែងអង្គុយបំពាក់ដោយម៉ាស៊ីនត្រជាក់មានផាសុកភាព។ ប្រសិនបើនិស្សិតចង់ខ្ចីសៀវភៅត្រូវកាតសមាជិក។ បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិត CKCC បណ្ណាល័យសម្ដេចហ៊ុន សែន ក្នុងវិទ្យាល័យបឹងត្របែក។ល។
៤. សួនច្បារធំៗ
និស្សិតអាចសម្រាកលម្ហែកាយ និងសិក្សាបាន សួនច្បារមុខវត្តបទុមវតី សួនច្បារវិមានឯករាជ្យ សួនច្បារម្ដុំក្ដាន់ពីរ សួនច្បារ និងទីធ្លាក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ល។



No comments:
Post a Comment